ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញេសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងកម្លាំងនៅទីបញ្ជាការទិសទី១ យោធភូមិភាគទី៥

 សង្គម
 2 ថ្ងៃមុន
 23

ខេត្តបន្ទាយមានជ័យ : ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់

ព្រះមហាក្សត្រ  និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ បានអញ្ជើញសំេណះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ស្ថិតនៅទីបញ្ជាការទិសទី១ យោធភូមិភាគទី៥ ។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក កោតសសើរ លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនកងកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ស្ថិតនៅទីបញ្ជាការទិសទី១ យោធភូមិភាគទី៥ ។

ក្នុងឱកាសនោះដែរឯកឧត្តម កែ គឹមយ៉ាន បានណែនាំឲ្យបងប្អូនកងកម្លាំងយើងទាំងអស់បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តចូលរួមចំណែកការពារអធិបតេយ្យភាព បូរណភាពដែនដី និងបម្រើជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកនូវអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធយើងរួមមាន ត្រីចំហុយ ទឹកសុទ្ធ បន្លែស្ពៃក្តោប ប្រហុក

សៀង មុងអង្រឹង មុង និងថវិកាចំនួន៣៥លានរៀលផងដែរ។

អត្ថបទដោយ៖ cambodia-nation-media