ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅខេត្តបន្ទាយមានជ័យ

 សង្គម
 2 ថ្ងៃមុន
 18

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយ​ ឯកឧត្តម​ អ៊ុ​ រាត្រី

​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅឃុំបឹងបេង​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។

បេីតាម​លោក​ ញ៉ូវ​ ឈឿន​ អ្នកគ្រប់គ្រងកសិដ្ឋាន​ បានគូសបញ្ជាក់ថាកសិដ្ឋានមានផ្ទៃដីសរុបជាង​ ១០ហិកតា​ មានផលិតកម្មដំណាំបន្លែជាច្រេីនប្រភេ​ទ​ស្របតាមបច្ចេកទេស និងមានទីផ្សារ​រួចជាស្រេចក្នុងខេត្ត។

ជាការឆ្លេីយតប​ ឯកឧត្តមរដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ណែនាំដល់កសិដ្ឋានលាង​ ហ័រ​ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម​ និងមន្ទីរកសិកម្មខេត្ត​ ដេីម្បីទទួលបានស្តង់ដាបច្ចេកទេសដាំដុះ​បន្ថែមទៀត​៕

អត្ថបទដោយ៖ cambodia-nation-media