ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

 សង្គម
 2 ថ្ងៃមុន
 14

មន្រ្តីផ្សះផ្សាវិវាទការងារ នៃនាយកដ្ឋានវិវាទការងារ ចំនួន ៣៣នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល "ចែករំលែកបទ

ពិសោធន៍ស្តីពីការវាយតម្លៃអំពីផលិតភាពរបស់កម្មករនិយោជិត" ដោយគ្រូបង្គោលមកពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) នៅសាលប្រជុំ “B” អគារអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលជាអ្នកផ្សះផ្សាវិវាទ បានទទួលនូវចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធវាយតម្លៃដែលមានស្តង់ដា និងមានការថ្លឹងថ្លែងត្រឹមត្រូវ សម្រាប់ជាមូលដ្ឋានក្នុងបំពេញការងារឱ្យកាន់តែមាន

ប្រសិទ្ធភាព និងអាចជួយបង្ការនូវបណ្តឹងតវ៉ាមិនសុខចិត្ត ឬវិវាទនៅក្នុងសហគ្រាស គ្រឹះស្ថានផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media