ឯកឧត្តមសេនីយ៏ទោ អ៊ុយ ហៀង ចុះសាកសួរសុខទុក្ខកងកម្លាំង វរសេនាតូចលេខ ៣៣៧ តំបន់ប្រតិបត្តិការសឹករងកោះកុង

 សង្គម
 ២៨ មិថុនា ២០២៥
 89

ឯកឧត្តមឧត្តមសេនីយ៏ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ រួមទាំងសប្បុរសជននៅខេត្តកំពង់ស្ពឺ ព្រម

ទាំងសហការីបានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយ ជាថវិកា និង គ្រឿងឧបភោគបរិភោគ រួមមានមីជាតិ ១៥០ កេស ទឹកសុទ្ធ១០០ យួរ ទឹកសុទ្ធកម្ពុជា១៥ កេស ត្រីងៀត ២០ គ ក្រ ត្រីខ ១០ កេស ទឹកត្រី១០ យួរ ទឹកស៊ីអ៊ីវ២០ យួរ ប៊ីចេង៥ គ ក្រ ឆៃប៉ូវ១២កំប៉ុង ខ្ទឹមស ២០ គ ក្រ កាហ្វេ១០កញ្ចប់ ធំ ជូនដល់ផ្នែកសឹករងមណ្ឌលសីមា និងកងកម្លាំងវរសេនាតូចលេខ ៣៣៧ តំបន់ប្រតិបត្តិការសឹករងកោះកុង កំពុងឈរជើងការពារបូរណភាពទឹកដីទិសយោធភូមិភាគទី៣

ឧត្តមសេនីយ៏ទោ អ៊ុយ ហៀង បានពាំនាំការសាកសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ ជូនដល់កងកម្លាំងវរសេនាតូចលេខ ៣៣៧ ទាំងអស់សូមមានសុខភាពល្អបរិបូណ៌ឈរជើងរឹងមាំការពារជាតិមាតុភូមិនៃយើង ។

ឧត្តមសេនីយ៏ទោ អ៊ុយ ហៀង បានផ្តាំផ្ញើដល់កងកម្លាំងវរសេនាតូចលេខ ៣៣៧ ទាំងអស់ត្រូវថែរក្សាសុខភាព និងប្រកាន់ភ្ជាប់នូវអនាម័យជានិច្ច ត្រូរស់នៅស្អាត ហូបស្អាត ព្រោះពេលនេះរដូវវស្សាឈានចូលមកដល់ រួមទាំងមានសាមគ្គីផ្ទៃក្នុងល្អ និងល័ក្ខការយោធាខ្ពស់ ព្រមទាំងបានឧបត្ថម្ភថវិកាដល់រសេនាតូចលេខ ៣៣៧ ចំនួន ២លានរៀលផងដែរ ៕

អត្ថបទដោយ៖ cambodia-nation-media