អភិបាលខេត្តប៉ៃលិន ជម្រុញដល់មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ប្រកបដោយមនសិការវិជ្ជាជីវ:
និងទំនួលខុសត្រូវខ្ពស់
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានជម្រុញដល់មន្ទីរ
អង្គភាព ស្ថាប័នជុំវិញខេត្ត ត្រូវតែយកចិត្តទុកដាក់លើការងារស្នូលរបស់ខ្លួន ក្នុងនោះរដ្ឋបាលក្រុង/ស្រុក ត្រូវពង្រឹងភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍មុខងារ និងធនធាននានា ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ។
លោកជំទាវអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត
អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរជំនាញអង្គរភាពពាក់ពន្ធ័ជុំវិញខេត្ត ដើម្បីពិនិត្យគ្រប់ផ្នែកលើបញ្ហាផលប៉ះពាល់ ផ្នែកមុខរបរអាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីរកដំណោះស្រាយជូនពួកគាត់ ដែលជួបផលលំបាក ខ្វះខាតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ៕
អត្ថបទដោយ៖ cambodia-nation-media