បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ទទួលស្បៀងអាហារគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ នឹងអាវកីឡា ពីឯកឧត្តម ឡាំង អូណា

 សង្គម
 3 ថ្ងៃមុន
 13

អគ្គលេខាធិការរង នៃអគ្គលេខា ធិការដ្ឋាន ក្រសួងការពារជាតិ

នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងអាវកីឡា ពីឯកឧត្តមឧត្តមសេនីយ៍ឯក  ឡាំង អូណា អគ្គ លេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ  ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក  ឡាំង អូណា  មានប្រសាសន៍បន្ថែមទៀតថា ស្បៀង អាហារគ្រឿង ឧបភោគបរិភោគ និងភេសជ្ជៈ ដែលបាននាំយកមកប្រគល់ជូននៅពេលនេះ គឺដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការងារត្រៀមប្រយុទ្ធ រង់ចាំបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធ ពលខេមរភូមិន្ទ  ក្នុងបុព្វហេតុការពារជាតិ  ការពារមាតុភូមិកម្ពុជា និងចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ឡាំង អូណា ដែលបានដឹកនាំប្រតិភូនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ មកសំណេះ សំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ  ភេសជ្ជៈ និង​អាវយឺត​កីឡា​ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីដោះស្រាយសម្រាលនូវរាល់ការលំបាកផ្សេងៗ សម្រាប់កងកម្លាំង និងជួយដោះស្រាយជូនដល់បងប្អនអតីតយុទ្ធជន​ និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរឯកឧត្តមលោកជំទាវ បុត្រាបុត្រី និងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដោយ៖ cambodia-nation-media