កម្ពុជា ស្វាគមន៍ធុរជនម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
ការស្វាគមន៍នេះ ធ្វើឡើង ក្នុងជំនួប រវៀងគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ លោកបណ្ឌិត Dato' Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ជាមួយសម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព រសៀលថ្ងៃ២៦មិថុនា។
ក្នុងជំនួប សម្តេចធិបតី បានស្ចាគមន៍ ចំពោះធុរជនម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បី
ស្វែងយល់ពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ក្នុងវិស័យអចលនទ្រព្យ, វិស័យសំណង់, វិស័យកម្មន្តសាល,
វិស័យលក់រាយ, វិស័យកសិកម្ម និងសេវាកម្មកម្រិតខ្ពស់, ព្រមទាំងបង្កើតភាពជាដៃគូក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយភាគីកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media