មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ ថ្មីៗដល់កងទ័ព
នៅទីបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានប្រារព្ធពិធីផ្សព្វផ្សាយភាពការណ៍ជាតិអន្តរជាតិថ្មីៗ ជូនកងកម្លាំងការពារអាកាសក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ព ជើងគោក មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស នៅមូលដ្ឋានកងការពារអាកាស។
ឯកឧត្តម សុខ ប៉ាង បានលើកឡើងអំពីវិបត្តិសង្គ្រាមដែលនិងបានកំពុងកើតឡើងនៅក្នុងពិភពលោកមានដូចជា រុស្ស៊ី និងអ៊ុយក្រែន អុីស្រាអែល និងប៉ាឡេស្ទីន ប៉ាសគីស្ថាន និងឥណ្ឌា ជាពិសេសអុីស្រាអែល អាមេរិក និងអុីរ៉ង់ ដែលកំពុងតែប្រឈមមុខគ្នាខ្លាំងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចតំបន់ វិបត្តិជនភាសសឹក ខូចខាតរចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងវិបត្តិស្បៀងអាហារជនភាសសឹក ជាពិសេសការឡើងថ្លៃខ្លាំងអំពីតម្លៃប្រេងឧស្ម័ន និងផលិតផលនានាមួយចំនួនទៀត។
ដោយឡែកសភាពការណ៍ជាតិ ដែលនឹងកំពុងប្រឈមមុខបច្ចុប្បន្ន ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ដែលបានកើតឡើងកន្លងមកចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលផ្ដើមឡើងពីកងទ័ពថៃចូលឈ្លានពានមកបាញ់យុទ្ធមិត្តយើងដល់ក្នុងលេណដ្ឋានធ្វើឲ្យពលីយោធិនយើងមួយនាក់ មកដល់បច្ចុប្បន្ននេះកងទ័ពប្រទេសទាំងពីរនៅតែប្រឈមមុខដាក់គ្នា ដោយមិនអាចដោះស្រាយកែប្រែទៅរកស្ថានការណ៍ដើមឲ្យមានប្រក្រតីឡើងវិញបានឡើយ ដោយកងទ័ពថៃនៅតែប្រើគ្រប់មធ្យោបាយកលល្បិច ដើម្បីដាក់គំនាបទាំងវិស័យយោធា និងសេដ្ឋកិច្ចមកលើភាគីកម្ពុជាយើង ជាពិសេសគឺគំរាមកំហែងបិទអុីនធឺណិត បិទភ្លើង បិទការនាំចូលឧស្ម័នប្រេង និងបិទច្រក ព្រំដែនដោយឯកតោភាគីជាដើម។
ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់ថារាជរដ្ឋាភិបាលកម្ពុជា ដែលមានការដឹកនាំដ៏ឈ្លាសវៃបានខិតខំរកគ្រប់មធ្យោបាយ ដើម្បីការពារទប់ទល់អំពីការឈ្លានពានរបស់ពួកបច្ចាមិត្តនៅគ្រប់ទម្រង់ ទាំងវិស័យយោធា សេដ្ឋកិច្ច និងនយោបាយ ជាពិសេសរាជរដ្ឋាភិបាលប្រកាន់គោលជំហរយ៉ាងច្បាស់លាស់ដោះស្រាយទំនាស់តាមសន្តិវិធី គឺប្រកាន់យកការចរចាព្រំដែនតាមយន្តការទ្វេភាគី (jBC) និងតំបន់ទាំងបួនរួមមានប្រសាទតាមន្តតូច ប្រាសាទតាមន្តធំ ប្រាសាទតាក្របី និងតំបន់មុំបីដាក់ទៅតុលាការអន្តរជាតិ(ICJ)៕
អត្ថបទដោយ៖ cambodia-nation-media