ព្រឹត្តិការណ៍ពិព័រណ៍លក់សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤

 សង្គម
 5 ថ្ងៃមុន
 17

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មានបានអញ្ជើញជាអធិបតីភាពបើកជាផ្លូវការព្រឹត្តិការណ៍ពិព័រណ៍លក់សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Nur Herzazzila ទីប្រឹក្សា និងជាអនុប្រធានបេសកកម្មនៃ

ស្ថានឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា, ឧកញ៉ា អ៊ុក ចន្ថា ដៃគូសហការនៃក្រុមហ៊ុន Big Bad Wolf Books, លោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books។

ពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» គឺធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា

ឆ្នាំ២០២៥ ដោយចាប់ផ្តើមបើកពី ម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីយប់ នៅសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការដាក់លកសៀវភៅជាង ១លានក្បាល ច្រើនជាង ២មុឺនចំណងជើង៕

អត្ថបទដោយ៖ cambodia-nation-media