រដ្ឋបាលខេត្តរតនគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ឆ្នាំ២០២៥
សូមជម្រាបជូនដំណឹងដល់សាធារណៈជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថារដ្ឋបាលខេត្តរតនគិរី
និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ឆ្នាំ២០២៥ នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៖៣០ នាទីរសៀល នៅបរិវេណគ្រួសារដំរី មាត់បឹងកន្សែង ក្រុងបានលុង។
ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច នារដូវកាលបៃតង ក្នុងខេត្តរតនគិរី និងដើម្បីឱ្យព្រឹត្តិការណ៍កាន់តែ
មានភាពសប្បាយរីករាយ និងអធិកអធម សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ឱ្យបានច្រើនកុះករ៕
អត្ថបទដោយ៖ cambodia-nation-media