កងពលតូចថ្មើរជើង លេខ៤២ បន្តចាត់ តាំងកម្លាំងចេញល្បាតសហការណ៍ត្រួត ពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវ

 សង្គម
 5 ថ្ងៃមុន
 7

ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដម សេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពល

តូច​ថ្មើរជើង​លេខ​៤២ យោធ ភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តា

គោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media