រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងទូតកាហ្សាក់ស្ថាន ទស្សនកិច្ចគោលដៅទេសចរណ៍ក្នុងទីក្រុងទេសចរណ៍សៀមរាប
និងតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប
ក្នុងឱកាសបំពេញការងារក្នុងខេត្ត សៀមរាប ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញឯក
ឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ធ្វើទស្សន កិច្ចដកស្រង់បទពិសោធពីការរៀបចំគោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ដងស្ទឹងសៀមរាបដ៏ស្រស់ត្រកាល
កន្លែងលក់សំបុត្រជូនភ្ញៀវទេសចរ និងទស្សនាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក ប្រាសាទបាយ័នដែលទីតាំងថតភាពយន្តបែបទេសចរណ៍របស់ផលិតកម្ម Daubay Production នៃប្រទេសកាហ្សាក់ស្ថាន ព្រមទាំង
ប្រាសាទនានាដ៏ស្រស់ស្អាតដែលស្ថិតនៅជុំវិញប្រាសាទដ៏ល្បីល្បាញទាំងពីរនេះផងដែរ តាមរយៈការជិះម៉ូតូរ៉ឺម៉ក ដែលធ្វើនៅប្រទេសកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media