កិច្ចប្រជុំពង្រឹងតួនាទីភារកិច្ច ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ
លោក ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដេីម្បីពិភាក្សា និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ដែលត្រូវអនុវត្តន៍ ចំពោះមុខ និងយូរអង្វែង តាមផែនការដែលក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្ត និងស្រុកបានប្រគល់ជូន ។
លោកវរសេនីយ៍ឯក អ៊ូ ឆេងកន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់
បានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលសំខាន់ៗដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិតសម្រេចបាននាពេលកន្លងទៅនូវសមិទ្ធផលធំៗមួយចំនួនគួរជាទីមោទនៈ និងការជួយដោះស្រាយទាន់ពេលវេលាចំពោះប្រជាពល រដ្ឋមួយចំនួនដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងបានគូសបញ្ជាក់អំពីចំណុចខ្លាំង និងបញ្ហា
ប្រឈមមួយចំនួន ដែលត្រូវពុះពារដោះស្រាយជូនប្រជា ពលរដ្ឋដែលកំពុងជួបការលំបាក ដូចជា ការមិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លី ការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព មិនទាន់បាន១០០% ដោយនៅមានចំណុចខ្វះខាតមួយចំនួន ។ បញ្ហាស្ពាន លូ ឆ្លងកាត់ផ្លូវ មានការខូចខាតក្នុងរដូវវស្សា និងបញ្ហាដំឡូងមីធ្លាក់ថ្លៃជាដេីម។
លោក ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានថ្លែងនូវការកោតសរសើរចំពោះបងប្អូន។ល។ក្រុមការងារទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមផែនការដែលថ្នាកដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុកបានប្រគល់ជូន៕
អត្ថបទដោយ៖ cambodia-nation-media