យុវជន គឺជាកម្លាំងយ៉ាងសកម្មនៃធនធានមនុស្សពោរពេញដោយសក្តានុពល និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ​

 សង្គម
 ២៣ មិថុនា ២០២៥
 19

កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយផ្តោតលេីសមិទ្ធផលការងារសម្រេចបាន, កិច្ចពិភាក្សា និងបទអន្តរាគមន៍ ដើម្បីទទួលបានធាតុចូលបន្ថែម

កម្មវិធីពង្រឹងស្មារតីក្រុមដោយផ្សាភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុរសធម៌ និងធ្វើការបោះឆ្នោតជ្រើសរើសបំពេញបន្ថែមសមាជិកគណ:កម្មាធិការកណ្តាល និងគណ:អចិន្ត្រៃយ៍ស្របតាមសេចក្តីត្រូវការចាំបាច់។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា

វិស័យនានា អង្គការ សមាគម ចំណុះគណៈ កម្មាធិការកណ្តាល និងសមាជិក សមា ជិកា ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកប ដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨»។ 

យុវជន គឺជាកម្លាំងយ៉ាងសកម្មនៃធនធានមនុស្សពោរពេញដោយ សក្តានុពល និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ​ដែលកន្លងមកយើងបានដឹងច្បាស់ថា យុវជនដែលបានចូលរួមយ៉ាងសកម្មក្នុងការកិច្ចការសង្គម មនុស្សធម៌ តាមរយ:ការស្ម័គ្រចិត្ត លះបង់ធនធាន និងពេលវេលា​ គឺពិតជាបានរួមចំណែកកាន់តែខ្លាំងក្លា ក្នុងដំណើរប្រកបដោយវិជ្ជមាន ស្របតាមចក្ខុវិស័យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយការពារបុព្វហេតុជាតិមាតុភូមិ៕

អត្ថបទដោយ៖ cambodia-nation-media