ខេត្តប៉ៃលិន ធ្វើពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៥
គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៥ និងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន
កម្ពុជា ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន ប្រធានកិត្តិយស ស.អ.ក. ខេត្តប៉ៃលិន ប្រតិភូអមដំណើរ ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត។
ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គបណ្ឌិត គន់ គីម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ជួបសួរសុខទុក្ខ និង សំណេះសំណាលបងប្អូន
អតីតយុទ្ធជន ចំនួន ២០០គ្រួសារ ដែលមួយគ្រួសារទទួលបានថវិកា ១០ម៉ឺនរៀល, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងទឹកត្រី ១យួរ៕
អត្ថបទដោយ៖ cambodia-nation-media