កោះឬស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា

 សង្គម
 ២២ មិថុនា ២០២៥
 25

កោះនេះ មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

កោះឬស្សី ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា បានចុះកិច្ចសន្យាជួលជូនក្រុមហ៊ុនវិនិយោគចំនួន ០២រួមមាន៖

១. ក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៧៨ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។

២. ក្រុមហ៊ុន EVERSPRING RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៥២ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១។

បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងដំណើរការអាជីវកម្ម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក លំហែកាយ នៅលើកោះឬស្សី។

អត្ថបទដោយ៖ cambodia-nation-media