វេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ការពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ នៅស្រុកប្រាសាទសំបូរ

 សង្គម
 6 ថ្ងៃមុន
 67

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌល សុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការ

មូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រនិងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍ នៅវត្តសិរីមង្គល (ហៅវត្តកំពង់ជ្វា)ភូមិកំពង់ជ្វាឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឯកឧត្តម ឃឹង នុភាព បានមានប្រសាសន៍ ជូនដល់ប្រជាពលរដ្ឋសូមឱ្យបងប្អូនយកចិត្តទុកដាក់ថែទំាសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទំាភ្នែក ដើម្បីព្យាបាលឱ្យទាន់ពេលវេលា ព្រោះសុខភាពភ្នែកនេះជារឿងចាំបាច់របស់មនុស្សដែលត្រូវការមើលជិតនិងឆ្ងាយ។

ឯកឧត្តមបានបន្តដែរថា សកម្មភាពវេទិកាថ្ងៃនេះល្អណាស់ ដែលមានសកម្មភាពពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសហគមន៍ រាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាការលំបាកផ្សេងៗ។ សូមបងប្អូនដែលបានព្យាបាលភ្នែករួចហើយ ត្រូវទុកចិត្តទុកដាក់ថែរក្សានិងគោរពទៅតាមគោលការណ៍របស់ពេទ្យ ដើម្បីកុំឱ្យភ្នែកមានបញ្ហាតទៅមុខទៀត៕

អត្ថបទដោយ៖ cambodia-nation-media