ប្រតិភូ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សួរសុខទុក្ខ នាយ ទាហាន នាយទាហានរង និងពលទា ហាន នៅសមរភូមិទិសទី៣ ទិសឧត្តរមានជ័យ

 សង្គម
 6 ថ្ងៃមុន
 104

ឯកឧត្តម ជា សុមេធី សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ដ្រៃយ៍យុវជនថ្នាក់កណ្ដាល និងជា

ប្រធានគណៈកម្មាធិការគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម ប្រាក់ សុខយូរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ

សម្បទា បានដឹកនាំ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា យុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវអំណោយ ជូនដល់នាយទាហាន នាយ

ទាហានរង និងពលទាហាន នៅសមរភូមិទិសទី៣ យោធភូមិភាគទី៤ ដែលបាន និងកំពុងឈរជើងបំពេញតួនាទីភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ខេត្តឧត្ដរមានជ័យ៕

អត្ថបទដោយ៖ cambodia-nation-media