សម្ដេចមហាមន្ត្រី គុយ សុផល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ ចែកជូនកងទ័ពនៅខេត្តព្រះវិហារ
សម្ដេចមហាមន្ត្រី គុយ សុផល ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជ វាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ បំផុត

របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញចើញ ចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ ចែកជូនកងកម្លាំងឈរជើងការពារព្រំដែន នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ទិសព្រះវិហារ។

វត្តមានរបស់សម្ដេចមហាមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំកំពូល និងក្តីបារម្ភអំពីសុខទុក្ខពីសំណាក់ ព្រះមហាក្សត្រ ចំពោះវីរៈកងទ័ពដែលបានលះបង់ការពារបូរណភាពទឹកដី សន្តិសុខជាតិ និងសុខសន្តិភាពប្រជាជន។

កាយវិការនេះ គឺជាការលើកទឹកចិត្ត និងពង្រឹងស្មារតីដ៏សំខាន់សម្រាប់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅតាមបណ្ដោយព្រំដែន៕
អត្ថបទដោយ៖ cambodia-nation-media