ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចំនួន ១២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមាន ជ័យទី២ ទទួលអំណោយពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

 សង្គម
 7 ថ្ងៃមុន
 55

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍លើកឡើងថា នេះជាលើកទី២ ហើយដែលលោកជំទាវបណ្ឌិត បានមកជួបសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ៕ នេះជាការយកចិត្តទុកដាក់

របស់រាជរដ្ឋា ភិបាលចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចបវរធិបតីហ៊ុនម៉ាណែត ដែលលោកតែងតែខ្វល់ខ្វាយពីសុខទុក្ខ

ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្ដែងនៅពេលនេះ គឺសម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានផ្ដល់នូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាព្រមទាំងប្រគល់ប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស) ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង១ពាន់គ្រួសារ ដើម្បីបានព្យាបាលជម្ងឺដោយមិនគិតថ្លៃ។

លោកជំទាវបណ្ឌិតបានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាយើងមិនធ្លាប់មានសន្តិភាព ៥០០ឆ្នាំមកហើយ តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ យើងមានទំនាស់ព្រំដែនជាមួយនឹង

ប្រទេសថៃ។ ពាក់ព័ន្ធនឹងទំនាស់នេះកាលពីថ្ងៃទី១៨ មិថុនា ប្រជាពលរដ្ឋខ្មែរយើងបានធ្វើព្រឹត្តិការណ៏ព្យុះហយាត្រាសាមគ្គីភាពដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមានអ្នកចូលរួមជាង១៥ម៉ឺននាក់។

អត្ថបទដោយ៖ cambodia-nation-media