ពេជ្រ ចរណៃ ត្រូវជួសជុល ប្រឈមនិងសងខ្ទង់ ជាងកន្លះលានដុល្លារក្រោយពីភ្លើងឆេះហាង

 សង្គម
 ១៩ មិថុនា ២០២៥
 46

តារាស្រី ដែលតែងតែលេចធ្លោតាមរយ:ការងារសង្គមកញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យអគ្គិសភ័យលេបត្របាក់ហាងនាងស្ទើរអស់ទាំងស្រុងនេះ បណ្តាលមកពីខ្សែភ្លើងដែលដំបូង

ឡើយឆេះរាលដាលចេញពីពីដានខាងលើទើបធ្វើឲ្យអណ្តាតភ្លើងឆេះយ៉ាងសន្ទោសន្ទៅត្រឹមរយ:ពេលប្រមាណជាង១០នាទី។

បើតាមកញ្ញា ពេជ្រ ចរណៃ សម្ភារ:ដែលនាងបានរៀបចំនៅផ្នែកខាងគ្រោងនឹងបើកជាអាហារដ្ឋានម្ហូបខ្មែរ និងកន្លែងដើម្បីបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោ គឺត្រូវឆេះខូចខាតអស់ទាំងស្រុងតែម្តង។ នាងបន្តថា សម្ភារ:ដែលឆេះនោះគិតជាទឹកប្រាក់គឺខ្ទង់រាប់ម៉ឺនដុល្លារ ខណ:នាងត្រូវប្រមូលលក់របស់របរអស់ពីខ្លួន និងខ្ចីធនាគារមករកស៊ីបន្ថែមផងដែរ។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់បន្ថែមថា រឿងកាន់តែធ្ងន់ជាងនេះទៅទៀត គឺនាងត្រូវទទួលខុសត្រូវក្នុងការជួសជុលផ្ទះដែលខ្លួនជួលគេដើម្បីបើកហាងរកស៊ី(ផ្ទះឆេះ) នេះដែលគិតជាទឹកប្រាក់ត្រូវចំណាយរហូតខ្ទង់៥០ឬ៦០ម៉ឺនដុល្លារឯណ្ណោះ។

អត្ថបទដោយ៖ cambodia-nation-media