ខេត្តបាត់ដំបង អបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧ – ២១ មិថុនា ឆ្នាំ២០២៥)

 សង្គម
 ១៨ មិថុនា ២០២៥
 58

កឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត បានរៀបចំពិធី អបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧ - ២១ មិថុនា ឆ្នាំ២០២៥) ដោយមានការចូលរួមពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ប្រធាន-អនុប្រធាន សមាជិកលេខាធិការដ្ឋាន និងក្រុមការងារ

ជំនាញទាំង៦ នៃ ស.អ.ក ខេត្ត។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានជូនអំណោយជាគ្រឿង ឧបភោគ បរិភោគដល់អតីតយុទ្ធជន ចំនួន ២០០នាក់ ក្នុងម្នាក់ៗ ទទួលបានរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអុីវ ១យួរ, ទឹកត្រី ១យួរ និងថវិកា  ៥០,០០០ រៀល៕

អត្ថបទដោយ៖ cambodia-nation-media