ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា របស់គណបក្សឃុំក្រាំងស្គារ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល,អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត,អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូល


ដ្ឋានឃុំក្រាំងស្គារ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការអនុវត្តការងារប្រចាំខែមិថុនា របស់គណ:កម្មាធិការគណបក្សឃុំក្រាំងស្គារ។

ក្នុងកិច្ចប្រជិនេះ ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួនដូចខាងក្រោម៖
១.បន្តតាមដាន និងធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញ។
២.ធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ទិន្នន័យសមាជិកបក្សឡើងវិញ អោយបានច្បាស់លាស់។

៣.ធ្វើបច្ចប្បន្នភាព ទិន្នន័យសមាជិកបក្សជាយុវជន អោយបានច្បាស់លាស់ និងកំណត់ពេលជួបជាមួយយុវជនក្នុងពេលឆាប់ៗខាងមុខនេះ។
៤.ធ្វើសម្រង់ប្រជាពលរដ្ឋក្រីក្រក្នុងឃុំ ដើម្បីចែកអង្ករដល់ពួកគាត់ ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានប្រគល់អង្ករចំនួន ១០០ បាវ ដល់គណបក្សឃុំ និងបានចែកជូនថវិកាកំដរដៃ ដល់សមាជិក សមាជិកាចូលរួមផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media