មហាជនរាប់សិបម៉ឺននាក់ ចូលរួមក្នុងដំណើរថ្មើរជើងសាមគ្គី “Solidarity March”ពីកោះពេជ្រ មកវិមានឯករាជ្យ

 សង្គម
 ១៨ មិថុនា ២០២៥
 45

ព្រលឹមស្រាងៗ ថ្ងៃទី១៨ ខែមិថុនានេះ បងប្អូនប្រជាពលរដ្ឋគ្រប់វ័យ បានរួមគ្នាចូលរួមក្នុងដំណើរថ្មើរជើងសាមគ្គី “Solidarity March”៖« ដើម្បីបង្ហាញការគាំទ្រដ៏រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខ » ។

នេះជាការបង្ហាញ ពីទឹកចិត្ត ក្នុងនាមជាឈាមជ័រជាខ្មែរ មហាគ្រួសារខ្មែរដួងព្រលឹងជាតិខ្មែរ ប្រឆាំងសត្រូវឈ្លានពាន ចិត្តជាមា តែងចិញ្ចឹមចិត្តចង់លេបត្របាក់ទឹកដីគេ។
ទឹកចិត្តឆន្ទៈនិងក្តីស្រឡាញ់


នាពេលនេះ ថ្ងៃនេះ ជាថ្ងៃសំខាន់ដែលបងប្អូនប្រជាជនខ្មែរ មកជួបជុំបង្ហាញនូវ ក្តីស្រឡាញ់ជាតិ, ការយល់ដឹងអំពីស្ថានភាពជាតិ, និងការគាំទ្រគ្មានលក្ខខណ្ឌ ចំពោះកងកម្លាំងជួរមុខ ដែលកំពុងតែការពារបូរណភាពដែនដី ការពារសន្តិភាព និងឯករាជ្យជាតិ។

សូមអរគុណដល់កងទ័ពជួរមុខទាំងអស់ ដែលបានស្ថិតនៅទីកន្លែងពិបាក ដើម្បីឲ្យប្រជាជននៅក្នុងប្រទេសមានភាពរីក ចម្រើន និងសន្តិភាពមិនអស់ឈប់។
អរគុណសន្តិភាព សន្តិភាព ជាសម្បត្តិមរតកដ៏ថ្លៃថ្លារបស់ជាតិ មិនអាចកាត់ថ្លៃបាន៕

អត្ថបទដោយ៖ cambodia-nation-media