ពិធីបើកមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជា

ប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំកាយរឹទិ្ធ មកពី ក្រសួង ស្ថាប័ន រាជធានីខេត្ត ក្រុងស្រុកខណ្ឌ និងសមាជិក សមាជិកា កាយរឹទិ្ធជាតិកម្ពុជាជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំកាយរឹទិ្ធមកពីក្រសួងស្ថាប័ន រាជធានីខេត្ត ក្រុងស្រុកខណ្ឌ និងសូមយកឱកាសនេះ ដើម្បីកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ

ស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការរៀបចំមហាសន្និបាតវិសាមញ្ញ ដែលអនុវត្តបានយ៉ាងល្អទៅតាមតួនាទីនិងភារកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែង ជំរុញ លើកទឹកចិត្ត និងកិច្ចសហការល្អជាមួយគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ រហូតធ្វើឱ្យអង្គមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លេចជារូបរាង និងដំណើរការបានយ៉ាងល្អ នាពេលនេះ។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល២ឆ្នាំ បានបង្ហាញឱ្យឃើញអំពីការ វិវត្តរីកចម្រើនរបស់កាយរឹទិ្ធជាតិកម្ពុជា ដែលមានកំណើនសមាជិករហូតដល់ជាង១៨ម៉ឺននាក់ ទូទាំងប្រទេស។ តាមរយៈកំណើនសមាជិកភាពនេះ បានសរបញ្ជាក់ឱ្យឃើញថា កាយរឹទិ្ធជាតិកម្ពុជា ផលិតបាននូវកម្មវិធីយុវជន ដែលជាទីពេញ

និយមសម្រាប់កុមារនិងយុវជន និងបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍកុមារនិងយុវជន ឱ្យធ្វើតែអំពីល្អនៅតាមទីសាធារណៈ និងជាពលរដ្ឋសកម្មជួយដល់សហគមន៍។ កម្មវិធីកាយរឹទិ្ធកម្មបានពង្រឹងភាពជា អ្នកដឹកនាំក្នុងចំណោមយុវជន និងបានបណ្តុះបណ្តាលធនធានយុវជន ឱ្យក្លាយជាកម្លាំងបន្តវេនដ៏មានប្រសិទ្ធភាព និងស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media