ឯកឧត្តម នេត សាវឿន ដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងាររៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” នាថ្ងៃ១៨

 សង្គម
 4 ថ្ងៃមុន
 87

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិតនេត សាវឿន បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងាររៀបចំ ការធ្វើដំណើរថ្មើរជើង "Solidarity March" ដើម្បីបង្ហាញការរួមគ្នា ជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរ

មុខកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ។

សូមជំរាបថា ការធ្វើដំណើរថ្មើរជើង "Solidarity March" នាថ្ងៃ១៨ ដោយចេញដំណើរពីសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ លើស្មារតី ដូចខាងក្រោម ៖


១-បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)។
២-បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន។


៣-បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង

សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។

អត្ថបទដោយ៖ cambodia-nation-media