លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សំណេះសំណាល ជាមួយក្រុមអ្នកមានប្រជាប្រិយភាពតាម បណ្តាញសង្គមចំនួន៦០នាក់

 សង្គម
 ១៧ មិថុនា ២០២៥
 48

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមអ្នកមានប្រជាប្រិយភាពតាម  បណ្តាញសង្គមចំនួន៦០នាក់ និង

ក្រុមសិល្បករមកពីផលិតកម្មបារមីចំនួន៣០ នាក់ នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ដើម្បីថ្លែងអំណរគុណ ក្នុងការចូលរួមជួយផ្សព្វផ្សាយក្នុង យុទ្ធនាការកៀរគររកមូលនិធិគន្ធបុប្ផាកម្ពុជា «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរ គុណដល់ក្រុមសិល្បះទាំងពីរខាងលើ ដែលបានចូលរួមជាកម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែរជួយខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។ លោកជំទាវឱ្យដឹងថា មូលនិធិនេះបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ហ៊ុនសែន សម្រាប់ជួយទៅដល់កុមារក្រីក្រ មកពីបណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ដោយក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវចំណាយថវិកាប្រមាណ ១២ម៉ឺនដុល្លារអាមេរិកជាប្រចាំ ឬមួយឆ្នាំជាង ៤៣ម៉ឺនដុល្លារអាមេរិក ហើយឆ្នាំនេះគឺជាលើកទីពីរហើយ ដែលលោកជំទាវបណ្ឌិត បានចូលរួមនៅក្នុងការកៀរគរកមូលនិធិ

ដោយឆ្នាំនេះឃើញថាមានសន្ទុះខ្លាំងជាងឆ្នាំមុន គិតត្រឹមរយៈ ពេល១៦ថ្ងៃ នៃយុទ្ធនាការ មានចំនួនអ្នកចូលរួមបរិច្ចាគរហូតដល់ជាង ២៥ម៉ឺននាក់ គិតជាថវិកាបានចំនួនជាង4លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ៕

អត្ថបទដោយ៖ cambodia-nation-media