នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ខ្លួនសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់នឹងនាំទៅរកការបិទបញ្ចប់ជម្លោះ
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា មិនបានច្រានចោលផែនការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នោះទេ ហើយថែមទាំងនិយាយទៀតផងថាវានឹងនាំទៅរកការបិទបញ្ចប់ជម្លោះរវាងគូសត្រូវសួពូជទាំង២

នៅក្នុងបទសម្ភាសន៍មានរយៈពេល២០នាទី ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ABC News លោក Netanyahu បានទទូចថាការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ គឺជម្រើស ដ៏ត្រឹមត្រូវ និងបានហៅលោក Khamenei ជាហ៊ីត្លែរសម័យទំនើប។


គួរបញ្ជាក់ថា លោក Netanyahu មិនបានបង្ហើបថាតើអ៊ីស្រាអែលកំពុងព្យាយាមកំណត់គោលដៅវាយប្រហារលើលោក Ayatollah Ali Khamenei ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែនិយាយថា «យើងកំពុងធ្វើអ្វីដែលយើងត្រូវធ្វើ»៕
អត្ថបទដោយ៖ cambodia-nation-media