វឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា ស្រុកពញាឭ ខេត្តកណ្តាល សម្រេចបានប្រមាណ ៧៧,៨%

 សង្គម
 ១៦ មិថុនា ២០២៥
 117

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងព្រែកពាមសត្ថា ស្ថិតនៅ

ឃុំពញាពន់ ឃុំសំរោង ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល ដែលគិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៧៧,៨%គិតត្រឹមថ្ងៃទី ១៤ មិថុនា ២០២៥នេះ។

សូមជម្រាបថា អនុគម្រោងព្រែកពាមសត្ថាជាផ្នែកមួយនៃគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជួយរំដោះទឹកពីតំបន់រលាំងជ្រៃខាងជើង តាមអូរខ្សាច់ បឹងតាមោក

ព្រែកពាមសត្ថា ផ្លូវជាតិលេខ៥ ធ្លាក់ទៅបឹងទន្លេសាប។ ការងារសំខាន់ៗរួមមាន៖ ទី១)ស្តារព្រែកពាមសត្ថាប្រវែងសរុប ១៨,៧ គីឡូម៉ែត្រ មុខកាត់ទទឹង ១០០ម៉ែត្រ និង ទី២)សាងសង់ស្ថានីយមូមទឹកមួយកន្លែង មានបំពាក់ម៉ូទ័របូមទឹកចំនួន ៩គ្រឿង៕

អត្ថបទដោយ៖ cambodia-nation-media