ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ពិនិត្យស្ថានភាពជាក់ស្តែង ផ្លូវមួយខ្សែប្រវែង ១៥ គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក បឹងទន្លេសាប

 សង្គម
 5 ថ្ងៃមុន
 77

ដោយឈរលើការអនុវត្តការងារជាលក្ខណៈបុរេសកម្ម ក្នុងការអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង

ទេសចរណ៍ និងក្រុមការងារបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ផ្លូវមួយខ្សែមានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនផលនេសាទ ក៏ដូចការដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតំបន់សក្ដានុពលទេសចរណ៍ ដ៏ទាក់ទាញនៅជាប់មាត់បឹងទន្លេសាប។

សូមជម្រាបជូនថា ផ្លូវមួយខ្សែនេះត្រូវបានសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែន ខេត្តសៀមរាប ដោយសម្រេចបានប្រមាណ ៧៥ភាគរយ គិតត្រឹមខែមិថុនា ហើយគ្រោងបញ្ចប់ការសាងសង់នៅខែកក្កដាឆ្នាំ២០២៥ ខាងមុខនេះ ដោយប្រែក្លាយពីផ្លូវដី តូចចង្អៀតទៅជាបេតុង និងផ្លូវកៅស៊ូ៕

អត្ថបទដោយ៖ cambodia-nation-media