ឯកឧត្តម គង់ ច័ន្ទវាសនា ចូលរួមកិច្ចប្រជុំការងារចុះបញ្ជីដីជូនសហគមន៍ជនជាតិដើមភាគតិច
ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ និងមន្ត្រីរដ្ឋបាលព្រៃឈើ បានអញ្ជើញចូលរួមកិច្ចប្រជុំការងារចុះបញ្ជីដីជូនសហគមន៍


ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែគិតគូរផ្តល់ដីជូនបងប្អូនសហគមន៍ជនជាតិដើមភាគតិច ដើម្បីមានលំនឹងជីវភាព ព្រមទាំងបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ការគាំទ្រលើការងារចុះបញ្ជីដីនេះក៏


ជាការរួមចំណែកជួយជំរុញការអនុវត្តគម្រោង LASED III ឱ្យបោះជំហានទៅមុខកាន់តែលឿន និងមានប្រសិទ្ធភាពថែមទៀត ដែលក្នុងនោះ ក្រសួងកសិកម្មគឺជាតួអង្គសំខាន់មួយក្នុងការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដែលពឹងផ្អែកលើមុខរបរកសិកម្ម។


តំណាងរដ្ឋបាលខេត្តរតនគិរី និងមណ្ឌលគិរី បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការគាំទ្រចំពោះសំណើចុះបញ្ជីដីនេះដែលជួយឱ្យបងប្អូនជនជាតិដើមភាគតិចទទួលបានការចុះបញ្ជីដីសហគមន៍ផង និងដោះស្រាយបញ្ហាប្រឈមរបស់ខេត្តផង៕
អត្ថបទដោយ៖ cambodia-nation-media