ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ថ្នាក់ទី ៦ និងពិធីប្រគល់ពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរ បញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥
នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត (Golden Gate American School)
លោកជំទាវបណ្ឌិត គឹមសេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួម ជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ថ្នាក់ទី ៦ និងពិធីប្រគល់ ពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរ ឆ្នាំ


សិក្សា ២០២៤-២០២៥ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត (Golden Gate American School) ។

តាមរយៈរបាយការណ៍វឌ្ឍនភាពរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា សាលាមានភាព រីកចម្រើនឆ្ពោះទៅមុខយ៉ាងឆាប់រហ័សលើការពង្រីកហេដ្ឋារចនា សម្ព័ន្ធ


សាលា កម្មវិធីសិក្សាអន្តរជាតិ IB (PYP,MYPនិងDP) កម្មវិធីសិក្សា ចំណេះទូទៅអាមេរិកាំង និងកម្មវិធីសិក្សា ចំណេះទូទៅភាសា ចិន ពីមតេ្តយ្យ រហូតដល់ថ្នាក់មធ្យមសិក្សា ននៅក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាកាន់តែ រីកចម្រើនបន្ថែមទៀត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោក ជំទាវ បណ្ឌិត រដ្ឋលេខាធិការប្រចាំការបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ជាពិសេសឪពុកម្តាយអ្នកអាណា ព្យាបាលដែលបានខិតខំប្រឹងប្រែងក្នុងការវិនិយោគលើវិស័យអប់រំសម្រាប់បុត្រធីតាកន្លងមក គ្មានអ្វីដែលទទួល

បានផលចំណេញជាងការវិនិយោគលើវិស័យអប់រំទេ ថ្វីដ្បិតតែការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវប្រើរយៈពេលវែងឆ្ងាយ ហើយត្រូវប្រើនូវថវិកាច្រើន ប៉ុន្តែនេះគឺជាការវិនិយោគមួយដែលទទួលបានផលចំណេញច្រើនបំផុតលើសពីការវិនិយោគផ្សេងៗទៀត។
អត្ថបទដោយ៖ cambodia-nation-media