កម្ពុជាទុកពេលឱ្យថៃ២៤ម៉ោង បើយោធាថៃ មិនបើកច្រកព្រំដែនទាំងអស់ឡើងវិញទេ កម្ពុជានឹងបិទច្រកទាំងអស់ ចាប់ពីថ្ងៃ១៦មិថុនាតទៅ

 សង្គម
 ១៦ មិថុនា ២០២៥
 48

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេសក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥


បានបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោ និងសម្តេចធិបតីហ៊ុនម៉ាណែត បានជជែកជាមួយនាយករដ្ឋមន្ត្រីថៃ រួចមក ក៏បានបន្តបើកព្រំដែន នៅថ្ងៃនេះមួយថ្ងៃទៀត ដោយ កម្ពុជាទុកពេល២៤ឱ្យភាគីថៃ ប៉ុន្តែបើទាហានថៃមិនបើកទេ កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់ ។

សម្តេចតេជោបានបញ្ជាក់ថាទាហានថៃជាអ្នកបិទព្រំដែន ដូច្នេះទាហាថៃជាអ្នកបើក សូមកុំយកកម្ពុជាទៅពាក់ព័ន្ធជាមួយ៕

អត្ថបទដោយ៖ cambodia-nation-media