ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមសហការរៀបចំ និងរត់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់ កណ្តាល ម៉ារ៉ាតុងភ្នំពេញ លើកទី១៣

 សង្គម
 ១៦ មិថុនា ២០២៥
 54

នាព្រឹកព្រលឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានចូលរួមសហការរៀបចំ និងរត់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣ នៅសួនច្បារមុខវត្តបទុមវតី ដែលរៀបចំដោយ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា។

ក្រុមនិស្សិតអាហារូបករណ៍ អ.ម.ត បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដែលអនុញ្ញាតឱ្យពួកគេបានឱកាសចូលរួមកិច្ចការងារសង្គមនានា ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ បទពិសោធ ការសាមគ្គី ការធ្វើការងារជាក្រុម និងការទំនាក់ទំនងល្អ បន្ថែមពីលើការសិក្សានៅក្នុងសាលាមួយកម្រិតទៀត។

ក្នុងពិធីនេះផងដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងអំណរគុណដល់សមាគម អ.ម.ត ដែលជានិច្ចកាលបានចូលរួមសហការយ៉ាងសស្រាក់សស្រាំក្នុងព្រឹត្តិការណ៍កីឡានានា ជាក់ស្តែង សបញ្ជាក់តាមរយៈសកម្មភាពនាថ្ងៃនេះ និស្សិត អ.ម.ត បានចូលរួមសហការលើកិច្ចការសំខាន់ៗដូចជា ការរៀបចំការចេញដំណើរ-បញ្ចប់, ការ

ប្រគល់មេដាយ, ការគ្រប់គ្រងស្ថានីយផ្តល់ទឹក, សហការសម្រួលចរាចរណ៍, ការសម្អាតបរិស្ថាន។ល។ ដែលជាចំណែកមួយញ៉ាំងឱ្យពិធីបានប្រព្រឹត្តទៅដោយរលូន៕

អត្ថបទដោយ៖ cambodia-nation-media