ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ជាព្រឹត្តិការណ៍ទេសចរណ៍សហគមន៍
ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២ ម៉ឺននាក់
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលប្រព្រឹត្តទៅចំនួន២យប់២ថ្ងៃ ដោយមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់ ដើម្បីអបអរសមុទ្រទឹកសាបកម្ពុជា និងដឹងគុណបឹងទន្លេសាប លើកទី៣។


ព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ដ៏អធិកអធមនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ, សិ្នទ្ធស្នាល និងសាមគ្គីភាពរវាងប្រជាសហគមន៍ទាំង១៧ ព្រមទាំងបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង សំដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការ


អភិវឌ្ឍសហគមន៍ទេសចរណ៍។ តាមរយៈព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់នឹងបរិស្ថាននេះ មានសកម្មភាព និងកម្មវិធីជាច្រើនបានរៀបចំឡើង ដូចជា ៖ ក្បួនដង្ហែព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន (តាមរថយន្ត និង ថ្មើរជើង), ការប្រកួតកីឡាទេសចរណ៍មិត្តភាព រវាងក្រុមសហគមន៍ និងរដ្ឋបាលស្រុកប្រាសាទបាគង, ការជិះកង់ទេសចរណ៍

បរិស្ថាន, កម្មវិធីទេសចរណ៍បែបផ្សងព្រេង តាមឆ្នេរនៃបឹងទន្លេសាប, ការតាំងពិព័រណ៌ផលិតផលសហគមន៍ទេសចរណ៍ធម្មជាតិ, ការសម្អាតបរិស្ថាន, ដាំកូនឈើ, ការបោះជំរុំតង់ទេសចរណ៍បរិស្ថាន, ការបង្ហាញភាពយន្តឯកសារនិងឧទ្ទិសដឹងគុណដល់បឹងទន្លេសាប, ការវាយតម្លៃគ្រួសារស្អាត គ្រួសារបៃតង, ការបណ្តែតប្រទីប, ការ

បង្ហោះគោម និងសម្តែងទស្សនីយភាពសិល្បៈផ្សេងៗផងដែរ។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ៕
អត្ថបទដោយ៖ cambodia-nation-media