ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

 សង្គម
 ១៥ មិថុនា ២០២៥
 95

អនុប្រធានគណបក្ស ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអំណោយរបស់យុវជនគណបក្សគ្រប់ថ្នាក់ និងពីសប្បុរសជននានា ជូនដល់កងកម្លាំងជួរមុខឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ..

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី

ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអំណោយរបស់យុវជនគណបក្សគ្រប់ថ្នាក់ និងពីសប្បុរសជននានា ជូនដល់កងកម្លាំងជួរមុខឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ទិសព្រះវិហារ ។

ពិធីនេះរៀបចំឡើង ដើម្បីប្រគល់ថវិកា ស្បៀង និងសម្ភារៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអំពីរបសើយុវជនគណបក្សគ្រប់ថ្នាក់ និងពីសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ

តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល នាពេលកន្លងមកនេះ ជូនដល់កម្លាំងជួរមុខចំនួន៩អង្គភាព រួមមាន បញ្ជាការដ្ឋានសមរភូមិមុខ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានកងទ័ពជើងគោក កងពលធំលេខ៣ កងពលតូចលេខ៧ កងពលតូចលេខ៨ កងពលតូចលេខ៩ នគរបាលការពារព្រំដែន និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សរុបទាំងថវិកា ស្បៀង និងសម្ភារៈ គិតជាទឹកប្រាក់សរុបប្រមាណជាង ៣៦ម៉ឺនដុល្លារអាម៉េរិក៕

អត្ថបទដោយ៖ cambodia-nation-media