ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង ដឹកនាំនិស្សិតអាហាររូបករណ៍ចុះសាកសួរសុខទុក្ខនាយ ទាហាន នាយទាហានរង

 សង្គម
 ១៥ មិថុនា ២០២៥
 65

និងពល ទាហាន ឈរជើងការពារព្រំដែនកម្ពុជា-ថៃ

លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត

ចុះសាក សួរសុខទុក្ខនាយទាហាន នាយ ទាហានរង និងពលទាហាន ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយស សមាគម អ.ម.ត និងលោកជំទាវបណ្ឌិត

ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ប្រគល់ជូនអង្គភាពដែលឈរជើង ការពារព្រំដែនកម្ពុជា-ថៃ ជាអាទិ៍ វរនគរបាលការពារព្រំដែនគោក៨២៧, អង្គភាពផ្នែកសឹករងមណ្ឌលសីមា, និងវរសេនាតូចលេខ៣៣៧។

អំណោយរួមមាន មីជាតិ, កាពិ, ទឹកសុទ្ធ, ត្រីខកំប៉ុង, ស្កសរ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ម្សៅស៊ុប, ស៊ុតមាន់, ក្រមាខ្មែរ, ថ្នាំពេទ្យ និងសម្ភារៈពេទ្យ, និងថវិកាមួយចំនួន។

នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពទាំងបី បានគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេកនូវទឹកចិត្តដ៏មហាវិសេសវិសាលនេះ។

អត្ថបទដោយ៖ cambodia-nation-media