តំបន់ប្រតិបត្តិការណ៏សឹករងកែបធ្វើការផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត​​ សតិអារម្មណ៍និងព្រឹត្តិការណ៍ថ្មីៗជាតិអន្តរជាតិ ជាពិសេសសភាពការណ៍ព្រំដែនកម្ពុជា

 សង្គម
 ១៤ មិថុនា ២០២៥
 68

ដលនាយទាហាន- ពលទាហាន ក្នុងអង្គភាព

វរសេនីយ៍ឯក ស៊ុម ហឿន នាយសេនាធិការ មេបញ្ជាការ រងតំបន់ប្រតិបត្តិការសឹករងកែប បានអញ្ជើញផ្សព្វផ្សាយ

ការងារអប់រំចិត្តសាស្ត្រ-សតិអារម្មណ៍និងសភាពការណ៍ ដែលទើបវិវត្តន៍កើតមានថ្មីៗ ជាតិនិងអន្តរជាតិ និងការវិវត្តន៍សភាពការណ៍ថ្មីៗរវាងព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ដើម្បីផ្សព្វផ្សាយ និងបានបើកចែកមុងជូនដល់យោធិននៅរដូវវស្សាខាងមុខដើម្បីការពារនៅនៅជំងឺគ្រុនចាញ់ នាព្រឹកថ្ងៃសៅរ៍ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កែប ។

លោក វរសេនីយ៍ឯក ស៊ុម ហឿនបាន ថ្លែងអំណរគុណ និងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ និង បានណែនាំដល់នាយ-ពលទាហាន ទាំងអស់ ត្រូវវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ឲ្យ ឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ ។

លោកវរសេនីយ៍ឯក ហ៊ុម ហឿន នាយសេនាធិការ មេបញ្ជាការរង បានក្រើនរំលឹកដល់គ្រប់បណ្ដាកងឯកភាព ព្រមទាំងនាយពលទាហានទាំងអស់ ក្រៅពីភារកិច្ចស្នូលត្រូវខិតខំយកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ព្រមទាំងការងារបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាពកងទ័ព ៕

អត្ថបទដោយ៖ cambodia-nation-media