ក្រសួងទេសចរណ៍ និងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជាសហការរៀបចំការប្រគំតន្រ្តីនៅព្រះលានជល់ដំរី
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៨ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន និងខួបលើកទី១២៧ ទិវាប្រកាសឯករាជ្យជាតិហ្វីលីពីន ..
ក្នុងឱកាសនៃការប្រារព្ធខួបដ៏ឱឡារិកនេះ ក្រសួងទេសចរណ៏ និងស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ដោយ



មានការសម្របសម្រួលពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរអប្សារា បានសហការរៀបចំការប្រគំតន្រ្តីដោយក្រុមតន្រ្តីដ៏ល្បីពីរដ្ឋធានីម៉ានីលឈ្មោះ Manila Symphony Junior Orchestra


(MSJO) ពីប្រទេសហ្វីលីពីន នាព្រះលានជល់ដំរី ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសទេសភាពដ៏ស្រស់ស្អាតនារដូវកាលបៃតង (Green Season) របស់កម្ពុជាដល់ប្រជាពលរដ្ឋហ្វីលីពីនអញ្ជើញមក

ទស្សនាដោយផ្ទាល់ឱ្យបានច្រើន និងជាការបង្ហាញនូវវប្បធម៌តន្រ្តីរបស់មិត្តហ្វីលីពីនដល់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិដែលកំពុងតែទស្សនានៅខេត្តសៀមរាប៕
អត្ថបទដោយ៖ cambodia-nation-media