ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Cambodian Broadcasting Service Co., Ltd. (CBS) ដ៏ធំរបស់កម្ពុជានឹងសហការរួមគ្នាទាក់ទាញ

 សង្គម
 ១២ មិថុនា ២០២៥
 118

និងជម្រុញការផលិតភាពយន្តទេសចរណ៍មកថតនៅកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក David Elliott Ulmer នាយកប្រតិបត្តិក្រុមហ៊ុន Cambodian

Broadcasting Service Co., Ltd. (CBS) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំកិច្ចគាំទ្រលើគម្រោងរបស់ក្រុមហ៊ុនក្នុងការផលិត និងការទាក់ទាញការផលិតភាពយន្តទេសចរណ៍ឱ្យបានច្រើន រួមទាំងគម្រោងថតកម្មវិធីទូរទស្សន៍ថ្មីៗ  ដើម្បីផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់ច្រើនឡើង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ

គំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការចូលរួមជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខ

សង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media