សាច់ញាតិគ្រួសារកងទ័ពរួមជាមួយអាជីវករ ផ្សារសំរោង និងអាជីវករស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ

 សង្គម
 ១២ មិថុនា ២០២៥
 52

ជូនដល់កងកម្លាំងឈរជើងការពារខ្សែបន្ទាត់ព្រំដែនជួរមុខទិសទី១ប្រាសាទព្រះវិហារ

នៅទីបញ្ជាការស្រាលជួរមុខទឹសទី១ប្រាសាទព្រះវិហារ បងប្អូនប្រជាពលរដ្ឋក៍ដូចជាអាជីវករផ្សារសំរោង និងអាជីវករស្រុកសូទ្រនិគម ខេត្តសៀមរាប រួមជាមួយក្រុមគ្រួសារសាច់ញាតិកងទ័ព អ្នកស្រី ពៀច ស៊ីណាង បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន លោកវរ:សេនីយ៍ឯក សន ញ៉ែម មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋក៍ដូចជាអាជីវករផ្សារសំរោង និង

អាជីវករស្រុកសូទ្រនិគម ខេត្តសៀមរាប រួមជាមួយក្រុមគ្រួសារសាច់ញាតិកងទ័ព អ្នកស្រី ពៀច ស៊ីណាង បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ជូនដល់កងកម្លាំងកំពុងឈរជើងការពារព្រំដែនជួរមុខកម្ពុជា-ថៃ នាពេលនេះ។

ទាំងនេះគឺជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងសូមជូនពរដល់បងប្អូនប្រជាពរដ្ឋអាជីវករផ្សារសំរោង និងអាជីវករស្រុកសូទ្រនិគម ព្រមទាំងសាច់ញាតិគ្រួសារកងទ័ព រកទទួលទានមានបាន និង ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដោយ៖ cambodia-nation-media