វគ្គបណ្ដុះគំនិតអាជីវកម្មបែបឌីជីថល នៃកម្មវិធីយុវជន២១ (Youth21) ឆ្នាំ២០២៥

 សង្គម
 ១២ មិថុនា ២០២៥
 84

ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាវាគ្មិនលើមេរៀនស្តីពី សិល្បៈនៃការនិយាយជាសាធារណៈ ជូនដល់សិក្ខាកាមជាបេក្ខនិសិ្សតនៅក្នុងវគ្គបណ្ដុះគំនិតអាជីវកម្មបែបឌីជីថល នៃ

កម្មវិធីយុវជន២១ ក្រោមប្រធានបទ "Technopreneurship: Innovation for Sustainability " នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប។

ខ្លឹមសារសំខាន់ៗ នៃមេរៀនផ្តោតលើ៖១.​វិធីទំនាក់ទំនងក្រសែភ្នែក​ និងការសម្តែងចេញនូវពាក្យ
២.​អាកប្បកិរិយា និងជំហរ
៣.ការបញ្ចេញសម្លេងតាមតួអក្សរ និងល្បឿនក្នុងការនិយាយ
៤.​ភាពច្បាស់លាស់នៃគោលបំណង មាតិកា និងការហាត់សម
៥.របៀបកាត់បន្ថយភាពភ័យខ្លាច
៦.ប្រការគួរចៀសវាង និងការគ្រប់គ្រងពេលវេលា៕

អត្ថបទដោយ៖ cambodia-nation-media