ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន អញ្ជើញទទួលដំណើរមកដល់មាតុប្រទេសវិញរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ប្រកបដោយសុវត្ថិភាព

 សង្គម
 ១២ មិថុនា ២០២៥
 83

ក្រោយបញ្ចប់ការងារនៅប្រទេសបារាំង

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី


អញ្ជើញទទួលដំណើរមកដល់មាតុប្រទេសវិញ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រោយបញ្ចប់ការងារនៅប្រទេសបារាំង។

តបតាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទ អ.ស.ប. ស្ដីពីមហាសមុទ្រ

លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព»។

អត្ថបទដោយ៖ cambodia-nation-media