ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសំណេះ​សំណាល និងប្រគល់អំណោយជូន​ដល់កង​កម្លាំងនគរបាលជាតិ

 សង្គម
 ១១ មិថុនា ២០២៥
 73

ឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ

ឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ

កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​​និង

លោកជំទាវបាន​អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួង​មហាផ្ទៃ ជូនកងកម្លាំង​នគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់​ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ក្រៅពីអំណោយរបស់​ក្រសួងមហាផ្ទៃ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកអំណោយ​មួយ​ចំនួនធំរបស់ម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ឧបត្ថម្ភ​បន្ថែមពីលើ​អំណោយរបស់​ក្រសួងមហាផ្ទៃ ផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media