កិច្ចប្រជុំគណៈកម្មាការសន្តិសុខ ក្នុងពេលត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះ អាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន (ARDEX-2025)នៅកម្ពុជា

 សង្គម
 ១១ មិថុនា ២០២៥
 229

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិារជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដឹកនាំកិច្ចប្រជុំគណៈកម្មាការសន្តិសុខ ក្នុងពេលត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន

(ARDEX-2025)នៅកម្ពុជា នាព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបញ្ជ្រៀបលើការងារនិងបែងចែកតួនាទីភារកិច្ចជាម្ចាស់ផ្ទះក្នុងពេលធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន (ARDEX-2025) ពេលខាងមុខ។

ព្រឹត្តិការណ៍សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន  (ARDEX-2025) នឹងប្រារព្ធឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra សម្រាប់លំហាត់លើតុ (TTX) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ និងនៅបញ្ជាការដ្ឋានកងកម្លាំងពិសេស សម្រាប់លំហាត់ប្រព័ន្ធបញ្ជាការ (CPX) និងលំហាត់ហ្វឹកហ្វឺនលើទីវាល (FTX) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥។សមយុទ្ធនេះនឹងផ្តោតលើសេណារីយ៉ូ ដោយមានភ្លៀងធ្លាក់ខ្លាំងនិង

មានរយៈពេលយូរ បណ្តាលមកពីវដ្ត ខ្យល់មូសុងប្រចាំឆ្នាំ និងព្យុះស៊ីកូនត្រូពិចរំយោល (Tropical Cyclone Rumyuol) ដែលធ្វើឱ្យមានទឹក ជំនន់ធ្ងន់ធ្ងរ និងការដួលរលំអគារ ជាដើម។សមាសភាពចូលរួមក្នុងព្រឹត្តិការណ៍លំហាត់ ARDEX-25 នេះ មានចំនួនប្រហែល ៣៨៩ រូប។

ឯកឧត្តម គីម វីរៈ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ១៨ សសរ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការ បង្កើតគណៈកម្មការរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ (ARDEX-25)។ គណៈកម្មការនេះ មានលេខាធិការដ្ឋាន១ (មួយ) និងមានអនុគណៈកម្មការចំនួន៥ (ប្រាំ) ជាសេនា ពិការ ដូចខាងក្រោម៖អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារអនុគណៈកម្មការទី២៖ រដ្ឋបាល ហិរញ្ញវត្ថុ ភស្តុភារ ពិធីការ និងបដិសណ្ឋារកិច្ចអនុគណៈកម្មការទី៣៖ សារព័ត៌មាន និងការផ្សព្វផ្សាយអនុគណៈកម្មការទី៤៖ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាលអនុគណៈកម្មការទី៥៖ ការសម្របសម្រួលការងារលំហាត់សមយុទ្ធ និងរៀបចំកិច្ចប្រជុំអម(បើមាន)សមាសភាព តួនាទី ភារកិច្ចរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំងអស់ ត្រូវកំណត់ដោយសេចក្តី សម្រេចរបស់ប្រធានគណៈកម្មការ។ ឯកឧត្តម គីម វីរៈ បានលើកឡើងថាលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន  (ARDEX-25) នៅកម្ពុជា នឹងមានផ្នែកចម្បងពីរ គឺផ្នែកយុទ្ធសាស្ត្រ និងផ្នែកយុទ្ធវិធី។

អត្ថបទដោយ៖ cambodia-nation-media