ស្រុកស្រែអំបិល ខេត្តកោះកុង អតីតសមរភូមិក្ដៅគគុក បច្ចុប្បន្នត្រូវបានប្រកាសជាស្រុកអស់គ្រាប់មីន

 សង្គម
 ១១ មិថុនា ២០២៥
 85

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន និងលោក វាន់ឡាល់វាវណា បាវិតលុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានអញ្ជើញប្រកាសអបអរសាទរស្រុកស្រែអំបិល ក្នុងខេត្តកោះកុង ជាស្រុកដែលអស់មីន។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានបង្ងាញមោទនៈភាព ក្នុងការកំចាត់ឃាតកលាក់មុខដែលបានលាក់ខ្លួន ក្នុងដីជាង៤០ឆ្នាំ ហើយបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋ ធ្វើឲ្យធ្លាក់ខ្លួនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា ដោយសារមរតកសង្គ្រាមបន្សល់ទុក្ខ គឺគ្រាប់មីននេះ។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ដ្រី  បានចូលរួមអបអរសាទរចំពោះការប្រកាសស្រុកស្រែអំបិលជាស្រុកអស់មីន ដែលនេះជាសម្ធិផលដែលប្រទេសឥណ្ឌា បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការកំចាត់គ្រាប់មីនឲ្យអស់ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើស្រែចំការ ដោយសុវត្ថិភាពមិនមានគ្រាប់មីនបន្តទៀត ឯកឧត្តម
ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា និងអគ្គរាជទូតឥណ្ឌា ដែលចូលរួមសហការយ៉ាងសកម្មក្នុងជួយកំចាត់គ្រាប់មីននៅកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media