កងទ័ពកម្ពុជា ផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក ជាមួយកងទ័ពមិត្តចិន អំពីនិតិវិធីបោសសំអាតមីន
នៅសាធារណរដ្ឋលីបង់ នាថ្ងៃទី១០ មិថុនា លោកវរសេនីយ៍ឯក ព្រឹម អូ មេបញ្ជាការ កងអនុសេនាធំវិស្វកម្ម ពហុជំនាញលេខ៨៦៣ អមដំណើរដោយមេបញ្ជាការកងអនុសេនាតូចបោសសំអាតមីន បានទទួលការអញ្ចើញចូលរួម

ការដាក់តាំងបង្ហាញសម្ភារៈបោសសំអាតមីន និងសម្ភារៈកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់កងទ័ពមិត្តចិន ហើយបានផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមកអំពីនិតិវិធីបោសសំអាតមីន។



ព្រឹត្តិកាណ៍ខាងលើ បានប្រព្រិត្តទៅនៅបន្ទាយកងវិស្វកម្មពហុជំនាញកងទ័ពមិត្តចិន CHINMEU, UNP 5-10 ភូមិភាគខាងលិច UNIFIL សាធារណរដ្ឋលីបង់
អត្ថបទដោយ៖ cambodia-nation-media