សម្តេចធិបតី ជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រធានាធិបតីបារាំង Emanuel Macron
នៅក្នុងឆាណែលតេឡេក្រាម ផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន សរសេរ អមដោយរូបវីដេអូ និងរូបភាព

មានខ្លឹមសារថាលើសំណេរ បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នាដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។


អរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ ខ្ញុំនឹងរង់ចាំស្វាគមន៍វត្តមានរបស់ឯកឧត្តម ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media