ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងអង្គការសិល្បៈខ្មែរអមតៈ

 សង្គម
 ១០ មិថុនា ២០២៥
 62

នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថ

លេខាលើអនុស្សរណៈយោគយល់គ្នារយៈពេល៥ឆ្នាំ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងអង្គការសិល្បៈខ្មែរអមតៈដែលតំណាងដោយ លោក ព្រីម ភ្លឿន នាយកប្រតិបត្តិ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។


អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលលើវិស័យវប្បធម៌៕

អត្ថបទដោយ៖ cambodia-nation-media