ព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2025) នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

 សង្គម
 ១០ មិថុនា ២០២៥
 67

ថ្មីៗនេះនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2025) មានចម្ងាយ៨គីឡូម៉ែត្រ ១៦គីឡូម៉ែត្រ និង៣២គីឡូម៉ែត្រ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាឧបសគ្គកម្ពុជា។

ព្រឹត្តិការណ៍កីឡានេះមានការចូលរួមពីមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្ស ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ៣០០នាក់។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបំផុសឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡាដើម្បីសុខភាព ផ្សារភ្ជាប់នឹងការស្រឡាញ់បរិស្ថានធម្មជាតិ ទេសចរណ៍ មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ។

ក្រោយបញ្ចប់ការរត់ប្រណាំង កម្មវិធីក៏មានការផ្តល់ជាមេដាយកិត្តិយស ទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួមទាំងអស់គ្នា

អត្ថបទដោយ៖ cambodia-nation-media